ប៊ីអេចអិល អង្គរ អីមផត អិចផត

ក្រុមហ៊ុន ប៊ីអេចអិល អង្គរ ​​ត្រូវ​​បាន​បង្កើត​​ឡើង​​នៅ​ក្នុង​​ខែ​​មេសា ​ឆ្នាំ​២០១៤​។​ រោ​ង​ចក្រ​​នេះ​ ​មាន​​សមត្ថភាព​​ក្នុង​ការ​​ផលិត​​បំពង់​​ទីប​​ជ័រពី ៣០០តោន ទៅ ៥០០តោន ​(តាមទំហំ)​។ នៅថ្ងៃខាងមុខយើងនឹងពង្រីកខ្លួនផលិតពី ១០០០តោន ទៅ​ ១៥០០តោន។​ ​រោងចក្រ​​ផលិត​​បំពង់​​ទីប​ជ័រ​​ដែល​​មាន​ស្តង់ដារ​គុណភាព​​អង់គ្លេស-ចិន​​​​។​ លក្ខណៈ​​បច្ចេកទេស​​មាន​ ៣​កម្រិតគឺ ​​៥.០ ៨.៥ និង​​ ១៣.៥។​​ រោង​ចក្រ​​ផលិត​​ទុយោ​​១៦​ខ្នាត ​ដែល​​រួម​មាន៖​ ​ខ្នាត២១,​ ២៧,​ ៣៤,​៤២,​ ៤៩,​ ៦០,​ ៧៥,​ ៨០,​ ១១៤,​​ ១២៥,​ ១៦៥,​ ២១៦,​ ២១៧,​ ២៨០,​ ៣២០,​ ៤០០។​


ស្តង់ដានៃទុយោ ប៊ីអេចអិល អង្គរ របស់យើង

លក្ខណៈ​​ពិសេស​​នៃ​​បំពង់​​ទីបជ័រ​​ ភីវីស៊ី សញ្ញា​អង្គរ​ គឺ​​ស្វិត​ ធន់​ រឹងមាំ​ ​និង​​រង​​សម្ពាធ​​ទឹក​​​​ខ្លាំង។ ​បន្ទាប់ពីទទួលបានការជឿទុកចិត្ត ប៊ីអេចអិល បានផលិតនូវបំពង់ទីពជ័រ ២ប្រភេទបន្ថែមទៀត គឺបំពង់ទីពជ័រ សញ្ញារូបនាគ (លេខ២) និង បំពង់ទីពជ័រសញ្ញា​រូបហង្ស (លេខ៣)។ ការទទួលស្គាល់ពីគ្រប់ដេប៉ូចែកចាយ ធ្វើអោយបំពង់ទីពជ័រត្រូវបានអតិថិជនទទួលស្គាល់ពាសពេញប្រទេសកម្ពុជា​ និងប្រទេសជិតខាង (ថៃ វៀតណាម)។

ការប្តេជ្ញាចិត្ត និង ទិសដៅយុទ្ធសាស្ត្រ

 

ប្រាសាទអង្គរវត្ត គឺជាកេរ្តិ៍ដំណែលបេតិកភណ្ឌរបស់វិរបុរសដូនតាខ្មែរជំនាន់ដើម ហើយត្រូវបានចាត់ទុកជាអច្ឆរិយវត្ថុដ៏អស្ចារ្យរបស់ពិភពលោកគួរជាទីមោទកភាពដល់កូនចៅខ្មែរជំនាន់ក្រោយ។ ដោយទស្សនវិស័យយល់ឃើញពីសក្តានុពលដ៏ធំធេង អំពីប្រណីតភាពដ៏អច្ឆរិយ និងមោទកភាពជាតិ នៃប្រាសាទអង្គរវត្ត និង ការគាំទ្រនូវគោលនយោបាយដឹកនាំយុទ្ធសាស្ត្រអភិវឌ្ឍន៍ និង កសាងឃឿនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដែលកំពុងបន្តការរីកចម្រើនឥតឈប់ឈរក្រុមហ៊ុន ប៊ីអេចអិល អង្គរ អ៊ីមផត អិចផត គឺជាក្រុមហ៊ុនមួយ ដែលមានចក្ខុវិស័យ កសាងនូវមោទកភាពជូនជាតិមាតុភូមិ តាមរយៈការអភិវឌ្ឍន៍ផលិតផល និងសង្វាក់ផលិតកម្មក្នុងស្រុក ដោយផលិតនូវបំពង់ទីបជ័រ និងគ្រឿងតំណជ័រ សញ្ញា “អង្គរ” សញ្ញារូប “នាគ” និង សញ្ញារូប “ហង្ស” ដ៏មានគុណភាព ផ្សំពីវត្ថុធាតុដើមដែលល្អបំផុត ជាមួយនឹងបច្ចេកវិទ្យាឈានមុខគេ ចម្រាញ់បានជាផលិតបំពង់ទីបជ័រ និងគ្រឿងតំណជ័រ ដែលមានភាពខុសប្លែកពីផលិតផលដទៃដែលអ្នកធ្លាប់ប្រើប្រាស់។ ក្រុមហ៊ុន ប៊ីអេចអិល អង្គរ បានធ្វើការអភិវឌ្ឍន៍នៅតាមតំបន់ជនបទដាច់ស្រយាលដោយយកប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាដៃគូ ជាបុគ្គលិកសហការល្អដែលផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ លើសពីនេះទៅទៀត យើងបានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង និងរស់ក្នុងសេចក្តីថ្លៃថ្នូរ តាមរយៈការបង្កើតការងារជូនដល់ពួកគាត់ ផ្តល់ជំនាញបច្ចេកទេស ការបង្កើនសមត្ថភាពបទពិសោធ និងមានការគាំទ្រតាមលទ្ធភាពផ្សេងៗទៀត។

រោងចក្រផលិតបំពង់ទីបជ័រ និងគ្រឿងតំណជ័រ សញ្ញា “អង្គរ” សញ្ញារូប “នាគ” និង សញ្ញារូប “ហង្ស” ត្រូវបានបង្កើតឡើងនៅក្នុង ខែមេសា ឆ្នាំ២០១៤។ លក្ខណៈបច្ចេកទេសក្នុងការផលិតមាន ៣កម្រិត គឺ ៥.០, ៨.៥ និង ១៣.៥ ។ ទន្ទឹមនឹងនេះរោងចក្របាន កំពុងប្រើប្រាស់កម្លាំងពលកម្មក្នុងតំបន់ចំនួនប្រមាណជាង១០០នាក់ ដើម្បីផលិតឱ្យទាន់ពេលវេលា សមស្របទៅនឹងតម្រូវការរបស់អតិថិជនលក់ដុំ និងរាយ ទូទាំង ២៥ខេត្ត ក្រុង នៃព្រះរាជាណាចក្រកម្ពុជា។

រាល់ផលិតផលបំពង់ទីបជ័រ និងគ្រឿងតំណជ័រ សញ្ញា “អង្គរ” សញ្ញារូប “នាគ” និង សញ្ញារូប “ហង្ស” ដែលផលិតឡើងដោយ បានប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបលំដាប់ឈានមុខគេ វត្ថុធាតុដើមដែលមានគុណភាពស្តង់ដា និង ​​​ឆ្លងកាត់ការពិសោធជាក់ស្តែងជា ច្រើនដំណាក់កាល ការអនុវត្តន៍ដោយធ្វើឱ្យគុណភាពផលិតផលបំពង់ទីបជ័រ និងគ្រឿងតំណជ័រ សញ្ញា “អង្គរ” សញ្ញារូប “នាគ” និង សញ្ញារូប “ហង្ស” មានប្រសិទ្ធភាពរឹងមាំខ្លាំងលើសពីការរំពឹងទុក និងកាន់តែធានាបាននូវអាយុកាលនៃការប្រើប្រាស់បានយូរអង្វែងលើសពី ២៥ឆ្នាំ ស្តង់ដាគុណភាពខ្ពស់គួរជាទីទុកចិត្ត ពីសំណាក់អ្នកប្រើប្រាស់ ការដ្ឋានសាងសង់ សំណង់ផ្ទះ បុរី ខុនដូ វីឡា អគារ ពាណិជ្ជកម្មតូចធំ ប្រព័ន្ធស្រោចស្របផ្ទៃដីកសិកម្មគ្រប់ប្រភេទ និង ការងារសាងសង់ផ្សេងៗទៀតយ៉ាងគគ្រឹកគគ្រេង។

ទន្ទឹមនឹងយុទ្ធសាស្ត្រផ្សព្វផ្សាយ និង សង្វាក់ផលិតកម្មប្រកបដោយគុណភាពស្តង់ដា ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជាដោយផ្តើមចេញពីការអភិវឌ្ឍន៍ពីតំបន់ជនបទ ដើម្បីប្រែក្លាយខ្លួនទៅជាប្រភពចែកចាយ ផលិតផល និង ការងារ ឈានមុខគេក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា នេះហើយគឺជាស្នាមញញឹមថ្មី និង សក្តានុពលជាទីទុកចិត្តរបស់ប្រជាជនខ្មែរ អ្នកវិនិយោគជាតិនិង អន្តរជាតិផ្តល់នូវមោទកភាពដ៏ត្រ​ចះត្រចង់ជូនជាតិមាតុភូមិលើឆាកពាណិជ្ជកម្មជាតិ និងអន្តរជាតិ។

ចក្ខុវិស័យ និង បេសកកម្ម

ផលិតផលដែលមានគុណភាពខ្ពស់ ជាមួយនឹង សេវាកម្មល្អ លោកអ្នកអាចទុកចិត្តលើក្រុមហ៊ុនយើងបាន

ដើម្បីទទួលបានផលិតផលល្អៗដូចបានរៀបរាប់ និងសេវាកម្មប្រឹក្សារយោបល់ លោកអ្នកអាចអញ្ជើញទំនាក់ទំនងមកការក្រុមហ៊ុនដោយចុច ប៊ូតុងខាងក្រោម

ទំនាក់ទំនង

 

ផ្តល់ជូននូវ ផលិតផលដែលមានគុណភាពខ្ពស់ និង តម្លៃសមរម្យ

BHL ANGKOR IMPORT EXPORT CO.,LTD