
សម្រាប់ការទំនាក់ទំនង បន្ទាន់
លោកអ្នកអាចទំនាក់ទំនងមកកាន់យើងខ្ញុំបាន ២៤ ម៉ោង ក្នុងមួយសប្តាហ៍ ហៅមកកាន់យើងខ្ញុំ

សេវាកម្ម ជួសជុល
តើអ្នកកំពុងតែជួបបញ្ហារឿងទុយោមែនទេ? ហៅមកកាន់យើងខ្ញុំ
ក្រុមហ៊ុនយើងមានផលិត ទុយោ និង គ្រឿងតំណ
ដែលមានគុណភាពល្អស័ក្តិសមសម្រាប់ផ្គត់ផ្គង់ដល់លោកអ្នក
ក្រុមហ៊ុន ប៊ីអេចអិល អង្គរ ត្រូវបានបង្កើតឡើងនៅក្នុងខែមេសា ឆ្នាំ២០១៤ ក្នុងទំរង់អាជីវកម្មជារោងចក្រ ដែលមានសមត្ថភាពផលិតបំពង់ទីបជ័រចន្លោះចាប់ពី ៣០០តោន ទៅ ៥០០តោន (តាមទំហំ) ហើយសព្វថ្ងៃមានបុគ្កលិកបំរើការជាង ១៥០ នាក់ នៅក្នុងរោងចក្រ។
រោងចក្ររបស់ក្រុមហ៊ុន ប៊ីអេចអិល អង្គរ ផលិតបំពង់ទីបជ័រ និងគ្រឿងតំណរជ័រ សញ្ញា “អង្គរ” ដែលមានស្តង់ដារគុណភាពអង់គ្លេស-ចិន បានរីកសុះសាយ និងប្រើប្រាស់ទូទាំង ២៥ ខេត្តក្រុង នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះផងដែរ យើងខ្ញុំមានដេប៉ូចែកចាយជាច្រើនកន្លែងនៅតាមបណ្តាខេត្តនីមួយៗព្រមទាំងអតិថិជនប្រើប្រាស់ផ្ទាល់ជាច្រើនម៉ឺននាក់ ដោយទទួលស្គាល់និងជឿជាក់ថា បំពង់ទីបជ័រសញ្ញា “អង្គរ” មានគុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង ហួសពីការស្មាន ព្រមទាំងតម្លៃសមរម្យ។ យើងខ្ញុំរំពឹងនឹងសង្ឃឹមយ៉ាងមុតមាំថាផលិតផលយើងខ្ញុំនិងចូលរួមចំណែកក្នុងការធ្វើអោយអាជីវកម្មរបស់ដេប៉ូចែកចាយ និងអតិថិជនទាំងអស់មានភាពរីកចម្រើនទៅមុខ ដោយពង្រីកសង្វាក់ផលិតកម្ម និងបរិមាណផលិតចាប់ពី ១០០០តោន ទៅ ១៥០០ តោន ក្នុងការចូលរួមអភិវឌ្ឍគ្រប់តំបន់ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែអោយមានភាពប្រសើរឡើង។

លក្ខណៈបច្ចេកទេសមាន ៣កម្រិតគឺ ៥.០ ៨.៥ និង ១៣.៥។ រោងចក្រផលិតទុយោ១៦ខ្នាត ដែលរួមមាន៖ ខ្នាត២១, ២៧, ៣៤,៤២, ៤៩, ៦០, ៧៥, ៨០, ១១៤, ១២៥, ១៦៥, ២១៦, ២១៧, ២៨០, ៣២០, ៤០០។

លក្ខណៈពិសេសនៃបំពង់ទីបជ័រ ភីវីស៊ី សញ្ញាអង្គរ គឺស្វិត ធន់ រឹងមាំ និងរងសម្ពាធទឹកខ្លាំង។ បន្ទាប់ពីទទួលបានការជឿទុកចិត្ត ប៊ីអេចអិល បានផលិតនូវបំពង់ទីពជ័រ ២ប្រភេទបន្ថែមទៀត គឺបំពង់ទីពជ័រ សញ្ញារូបនាគ (លេខ២) និង បំពង់ទីពជ័រសញ្ញារូបហង្ស (លេខ៣)។
ផលិតផលដែលយើងខ្ញុំមានសម្រាប់ផ្គត់ផ្គង់លោកអ្នក
សូមទស្សនាវីដេអូខ្លីអំពីដំណើរការក្នុងរោងចក្ររបស់យើងខ្ញុំ
ដើម្បីអោយអតិថិជន មានការជឿជាក់ និងទុកចិត្តលើគុណភាពនៃការផលិតទាំងទុយោ និងគ្រឿងតំណជាច្រើនប្រភេទរបស់ក្រុមហ៊ុន BHL ANGKOR IMPORT EXPORT CO.,LTD យើងខ្ញុំ នោះពួកយើងបានផ្តិតយកនូវដំណើរការក្នុងការផលិតទុយោ និងគ្រឿងតំណជាលក្ខណ:វីដេអូផ្ទាល់តែម្តងមកជូនអតិថិជនទាំងអស់គ្នាទស្សនា!